+(855) 16 328 999 / 12 706 999 info@arakawaresidence.com
ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិងជប៉ុន។ បន្ទាប់ពីទទួល បានជោគជ័យក្នុងការសាងសង់ និងដាក់អោយដំណើរការអាផាតមិន Bellevue Serviced Apartments រួចមកក្រុមហ៊ុនអារ៉ាខាវ៉ាបច្ចុប្បន្នបាននិងកំពុងអភិវឌ្ឍ គម្រោងលំនៅឋានអារ៉ាខាវ៉ា។
យើងចង់ឱ្យប្រជាពលរដ្ឋដែលមានចំណូលមធ្យមនិងចំណូលទាបមានលំនៅឋានរស់នៅសមរម្យប្រកបដោយផាសុកភាព និងបរិយាកាស ល្អ។ ជាងនេះទៅទៀតយើងចង់បង្កើតសហគមន៍មួយដែលប្រជាពល រដ្ឋរស់នៅជាមួយគ្នា ដោយសុខដមរមនា ដែលមានទាំងក្មេង និងចាស់រួមគ្នាធ្វើអំពើល្អ ហើយចេះមើល ថែទាំគ្នាទៅវិញទៅមក និងចេះជួយយកអាស្រ័យគ្នា និងចែករំលែកភាពសប្បាយរីករាយ។
យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យសម្រាប់ប្រជាពលរដ្ឋដែលមានចំណូល មធ្យម និងចំណូលទាម ប្រកបដោយ គុណភាពល្អ និងមានការថែទាំជាប្រចាំ។ យើងបង្កើតឱ្យមានការ អប់រំណែនាំពីការរស់នៅក្នុងអគាររួម ដែលមានទាំងការថែទាំអគារ និងការរក្សាអនាម័យស្អាតជាប់ជានិច្ច ផងដែរ។