+(855) 16 328 999 / 12 706 999 info@arakawaresidence.com

  • Khmer Logo
  • English Logo

ក្រុមហ៊ុនអារ៉ាខាវ៉ា បានរៀបចំសិក្ខាសាលាដំបូងផ្ដល់ព័ត៌មានបន្ថែម ពីលំនៅឋាន “អារ៉ាខាវ៉ា” ជូនអតិថិជន


Example blog post alt

ភ្នំពេញ៖ ក្រោយពីសម្ភោធបើកការដ្ឋានសាងសង់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា រួចមក ក្រុមហ៊ុនអារ៉ាខាវ៉ា សម្រេចរៀបចំបើកសិក្ខាសាលាដំបូងរបស់ខ្លួន នៅថ្ងៃទី២៣ ធ្នូនេះ ដើម្បីផ្តល់ព័ត៌មានពីដំណើរការសាងសង់ ក៏ដូចជានីតិវិធីមួយចំនួនក្នុងការសន្សំប្រាក់ ដើម្បីទិញលំនៅឋានអារ៉ាខាវ៉ានេះ។

សហស្ថាបនិកនៃលំនៅឋានអារ៉ាខាវ៉ា លោក អៀង សុធារ៉ា មានប្រសាសន៍ថា នេះជាលើកដំបូងក្នុងការរៀបចំសិក្ខាសាលា ដើម្បីផ្តល់ព័ត៌មាននេះ។ លោកបន្តថា ក្រុមហ៊ុនអារ៉ាខាវ៉ា គ្រោងនឹងរៀបចំសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ ដោយយ៉ាងតិចបំផុត ជារៀងរាល់១ខែម្តង ដើម្បីផ្តល់ព័ត៌មានផ្លូវការជូនសាធារណជន ឲ្យបានដឹងអំពីវិវឌ្ឍភាពនៃលំនៅឋាននេះ។

លោកសុធារ៉ា បញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំសិក្ខាសាលាលើកទី១នេះ នឹងពន្យល់លើ៣ចំនុចធំៗ។“ទី១ គឺយើងនឹងធ្វើការពន្យល់ទូទៅពាក់ព័ន្ធនឹងឥទ្ធិពលផ្លូវច្បាប់នៃដីកម្មសិទ្ធិ ព្រោះទាំងនេះនឹងពាក់ព័ន្ធដល់ម្ចាស់កម្មសិទ្ធិជំនាន់ក្រោយ។ ហើយទី២ គឺនិយាយពីប្លង់ស្ថាបត្យកម្មលំនៅឋានអារ៉ាខាវ៉ា និងទី៣ យើងនឹងពន្យល់ពីការងារពាក់ព័ន្ធនឹងធនាគារ។ មូលហេតុនៃការជ្រើសរើសធនាគារ ក៏ដូចជានីតិវិធីនៃការបង់ប្រាក់ ការសន្សំជាដើម”

កម្មវិធីដែលមានអ្នកចូលរួមជាង២០០នាក់ ដែលសុទ្ធសឹងតែជាអ្នកចាប់អារម្មណ៍ខ្លាំងចង់ទិញលំនៅឋានអារ៉ាខាវ៉ានោះបានចូលរួមយ៉ាង កកកុញស្តាប់ និងសួរយ៉ាងយកចិត្តទុកដាក់រាល់បទបង្ហាញពីស្ថាបនិកអារ៉ាខាវ៉ា តំណាងធនាគារ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ពិសេសបានទទួលចំនេះដឹងទូទៅពីរបៀបទិញ និងរស់នៅក្នុងលំនៅឋាន បែបទំនើប ទាន់សម័យ ដែលមានតម្លៃសមរម្យ នៅកណ្តាលរាជធានីភ្នំពេញ។

ដោយមើលឃើញពីភាពចំបាច់នៃតម្រូវការលំនៅឋាន និងភាពជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ នៃចំនែកឯកជន ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បាន​សម្រេច​ ​បោះទុន​វិនិយោគ​ទឹក​ប្រាក់ជាង​ ៧០​ លាន​ដុល្លារ​អាមេរិក សាង​សង់​លំនៅឋាន បែបខុនដូរ ដែលមានតម្លៃសមរម្យ ​សម្រាប់​ប្រជាជនកម្ពុជា នេះបើតាមការអះអាងរបស់លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto) សហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន វិនិយោគនៅកម្ពុជា។

គម្រោង លំនៅឋានអារ៉ាខាវ៉ា បែងចែកជា២ដំណាក់កាលធំៗ ដោយក្នុងនោះដំណាក់កាលទី១ មាន១០ អគារ ដែលមានប្រមាណ ជា២០០០ ចំនែកឯកជន (units) ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ​ ដោយក្នុងមួយunit តម្លៃចាប់ពីជាង២ ម៉ឺនដុល្លារឡើងទៅ នេះបើតាមការបញ្ជាក់របស់លោកអាឡិច យ៉ាស៊ូម៉ូតុ។

នៅក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់របស់លំនៅឋានអារ៉ាខាវ៉ា កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង លើគម្រោងរៀបចំលំនៅឋានដែលមានតម្លៃសមរម្យរបស់អារ៉ាខាវ៉ានេះ។ ពិសេសលោកជឿជាក់ យ៉ាងមុតមាំលើសហស្ថាបនិកទាំងអស់ និងប្រវត្តិការងាររបស់ក្រុមហ៊ុនអារ៉ាខាវ៉ាកន្លងមក ហើយក៏បានស្នើរឲ្យដៃគូរពាក់ព័ន្ធសហការ ឲ្យបានល្អ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ខ្ញុំក៏ជឿជាក់លោកអាឡិច គឺមានការខិតខំប្រឹងប្រែងជាមួយនឹងសហការីរបស់គាត់ គឺជា មនុស្សដែលខ្ញុំសំគាល់ថាមានលក្ខណៈម៉ត់ចត់។ ធ្វើការដោះស្រាយកិច្ចការបានល្អប្រសើរ។ អគ្គនាយកលំនៅដ្ឋានគឺសុំសហការឲ្យបាន ជិតស្និត”។

ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៨មកម្លេះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះ ធ្លាប់មានបទពិសោធន៍​សាងសង់អាគារ Bellevue Serviced Apartments ដែលមានទីតាំងនៅតំបន់ជ្រោយចង្វា ​រាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអារ៉ាខាវ៉ានេះហើយដែលបានសហការយ៉ាងជិតស្និត និងពេញទំហឹងជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានវិនិយោគទុនដោះស្រាយជូនប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ដែលអគារនោះអាចមានហានិភ័យខ្ពស់ដល់ ប្រជាជនដែលរស់នៅទីនោះ បានដោយជោគជ័យ។ ដំណោះស្រាយអគារប៊ូឌីញសជាគម្រោងគំរូមួយក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់ មួយនៅកម្ពុជា និងក្នុងតំបន់៕