Contact Arakawa Residence

  • តើអតិថិជនដែលទិញផ្ទះនៅគម្រោងលំនៅឋានអារ៉ាខាវ៉ាទទួលបានប័ណ្ណកម្មសិទ្ធិដូចម្តេច?

    អតិថិជនទិញផ្ទះក្នុងលំនៅឋានអារ៉ាខាវ៉ា នឹងបានប័ណ្ណកម្មសិទ្ធិរហូតតកូនតចៅ។

  • តើគម្រោងលំនៅឋានអារ៉ាខាវ៉ាមានទីតាំងនៅឯណា?

    មានទីតាំងនៅជិតផ្សារទឹកថ្លា ស្ថិតនៅកណ្តាល​ទីក្រុងភ្នំពេញ នៅជិតសាលារៀន​សាកលវិទ្យាល័យនានាជាប់មន្ទីរពេទ្យអន្តរជាតិ នៅក្បែរផ្សារ និងផ្សារទំនើប។

  • ក្រុមហ៊ុនអារ៉ាខាវ៉ាប្រើប្រាស់ថវិកាដែលអតិថិជនបង់នៅមុនសំណង់បញ្ចប់ដែរឬទេ?

    ក្រុមហ៊ុនអារ៉ាខាវ៉ាប្រើប្រាស់ថវិការបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុងមិនប្រើប្រាស់ប្រាក់ របស់អតិថិជនមកសាងសង់ទេ។

  • តើការបង់ប្រាក់ទិញលំនៅឋានអារ៉ាខាវ៉ា មានលក្ខណះ បែបណា?

    អតិថិជនអាចបង់ប្រាក់ចាប់ពី ២៩៧ ដុល្លារឡើងទៅក្នុងមួយខែ រហូតដល់ ៣៥% ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ឡើយ។ ទឹកប្រាក់បង្រ្គប់ ៦៥% ទៀត អតិថិជនអាចខ្ចីពីធនាគារណាក៏បាន។ អតិថិជនអាចជ្រើសរើសយករបៀបបង់ប្រាក់ណាមួយក៏បានក្នុងរបៀបទាំងបីយ៉ាងៈ

    1. បង់ប្រាក់ប្រចាំខែចាប់ពី ២៩៧ ដុល្លារអាមេរិកឡើងទៅ​សម្រាប់យូនីតស្ទូឌីយោ និង ៦០៣ ​ដុល្លារឡើងសម្រាប់យូនីតបន្ទប់​គេងពីរ។
    2. បង់ប្រាក់៥០%នៃតម្លៃសរុប ក្រុមហ៊ុនចុះថ្លៃជូន ១០០០ដុល្លារសម្រាប់យូនីតស្ទូឌីយោ និង ២០០០ ដុល្លារសម្រាប់យូនីតបន្ទប់គេងពីរ។
    3. បង់១០០%នៃតម្លៃសរុប ក្រុមហ៊ុនចុះថ្លៃ ២០០០ដុល្លារសម្រាប់យូនីតស្ទូឌីយោ និង៤០០០ដុល្លារសម្រាប់យូនីតបន្ទប់គេងពីរ។
  • តើក្រុមហ៊ុនអារ៉ាខាវ៉ាធ្លាប់មានបទពិសោធន៍សាងសង់អគារខ្ពស់ពីមុនមកដែរឬទេ?

    ក្រុមហ៊ុនអារ៉ាខាវ៉ាមានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់អគារលំនៅឋានប្រកបដោយគុណភាព សុវត្ថិភាព សោភណភាព ផាសុកភាព និងគុណធម៌។ ក្រុមហ៊ុនគោរពច្បាប់និងទទួលបានការ អនុញ្ញាតត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ចក្នុងការសាងសង់ និងការទទួលប្រាក់។ជាឧទាហរណ៍ៈ អគារ Bellevue Serviced Apartments នៅជ្រោយចង្វារ។

  • តើលំនៅឋានអារ៉ាខាវ៉ាដំណាក់កាលទី១ មានប៉ុន្មានអគារ? ហើយអគារនីមួយៗមានកម្ពស់ប៉ុន្មានជាន់?

    លំនៅឋានអារ៉ាខាវ៉ាដំណាក់កាលទី១ បែងចែកជា៥ ប្លុក មាន១០ អគារ។ អគារ A B C D និងអគារ E មាន កម្ពស់ ២១ ជាន់ស្មើៗគ្នា។

  • តើផ្ទះបែរមុខទៅទិសខាងណា? ហើយចន្លោះនៃអគារនីមួយៗមានគម្លាតពីគា្នប៉ុន្មានម៉ែត្រ?

    ផ្ទះបែរមុខទៅទិសខាងជើង និងខាងត្បូង។ ចន្លោះពីអគារនីមួយៗ នៅក្នុងប្លុកតែមួយគឺ ៧.៥ ម៉ែត្រ និងចន្លោះពីប្លុកមួយទៅប្លុកមួយទៀតគឺ ៩.៥ ម៉ែត្រ។

  • តើជាន់នីមួយៗមានកម្ពស់ប៉ុន្មានម៉ែត្រ?

    ជាន់នីមួយៗមានកំពស់ ២.៨ ម៉ែត្រ។

  • តើមួយជាន់មានប៉ុន្មានផ្ទះ? ហើយមួយប្លុកមានជណ្តើរប៉ុន្មាន?

    សម្រាប់អគារប្លុក A B C ក្នុងមួយជាន់មាន ១២ ផ្ទះ (យូនីតបន្ទប់គេងពីរ) រីឯប្លុក D និង E ក្នុងមួយជាន់មាន ២៤ ផ្ទះ(យូនីតស្ទូឌីយោ)។ ប្លុកនីមួយៗមានជណ្តើរយន្ត២ និងជណ្តើរជើង២ គ្រប់គ្រាន់សម្រាប់ការចេញចូលរបស់អ្នករស់នៅ។

  • តើសម្ភារៈនៅក្នុងផ្ទះក្រុមហ៊ុនផ្តល់ជូន ឬអតិថិជនទិញដោយខ្លួនឯង?

    ក្រុមហ៊ុននឹងផ្តល់ជូនដូចជា ផ្នោះចង្រ្កាន ផើង​លាងចាន ចានបង្គន់ ឡាវ៉ាបូ ផ្កាឈូកងូតទឹក អំពូលបំភ្លឺ ខ្សែកាបទូរទស្សន៍ ខ្សែអគ្គិសនីសម្រាប់ម៉ាស៊ីនត្រជាក់ ខ្សែអ៊ីនធឺណិត។

  • តើមានប្រព័ន្ធការពារអគ្គិភ័យដែររឺទេ?

    ក្រុមស្ថាបត្យកររបស់យើងបានគិតគូរយ៉ាងល្អិតល្អន់លើប្រព័ន្ធការពារអគ្គីភ័យដោយក្នុងនោះយើងបំពាក់ទ្វារការពារអគ្គីភ័យដែលធន់នឹងការឆេះបានចន្លោះពី១ ម៉ោងទៅ២ ម៉ោង។ សម្រាប់ ប្រព័ន្ធទឹកយើងមានទុយោរផ្ទុកចរន្តទឹកដែលមានសម្ពាធខ្ពស់ជាប្រចាំនៅគ្រប់ជាន់នីមួយៗសម្រាប់ពន្លត់អគ្គីភ័យ។ ក្រុមហ៊ុននឹងបំពាក់ជូនគ្រប់បន្ទប់ទាំងអស់នូវ Smoke Detector ឬ Heat Detector ត្រង់ចំណុចនេះយើងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរក្សាសុវត្ថិភាពជូនអ្នករស់នៅ។

  • តើយើងអាចហាលសំលៀកបំពាក់បាននៅកន្លែងណា?

    គ្រប់ផ្ទះទំាងអស់នឹងមានកន្លែងដាក់ម៉ាស៊ីនបោកគក់​ហើយកន្លែងហាលខោអាវមានពីរជម្រើស ប្រសិនបើខោអាវមិនច្រើនទេគឺអាចហាលក្នុងបន្ទប់ទឹកដែលមានបង្អួច និងពន្លឺគ្រប់គ្រាន់ ហើយប្រសិនចង់ហាលថ្ងៃយើងអាចហាលនៅរានហាលខាងមុខបាន។

  • តើអតិជនដែលបានទិញផ្ទះនៅគម្រោងលំនៅឋានអារ៉ាខាវ៉ាអាចទិញតូបលក់ទំនិញនៅជាន់ផ្ទាល់ដីបានដែររឺទេ?

    តូបលក់ទំនិញនៅជាន់ផ្ទាល់ដីទាំងអស់គឺសម្រាប់ជួល និងផ្តល់អាទិភាពសម្រាប់អ្នកដែលរស់នៅ និងជាម្ចាស់ផ្ទះ។

  • តើអគារលំនៅឋានអារ៉ាខាវ៉ាមានការជួសជុល និងការថែទាំដូចម្តេចដែរ?

    អគារលំនៅឋានអារ៉ាខាវ៉ានឹងមានការថែទាំ និងជួសជុលជាប្រចាំ។ យើងមានការថែទាំធំៗ រយៈពេលប្រហែល ៥ ឆ្នាំ ទៅ ១០ ឆ្នាំម្តង។

  • តើមានប្រព័ន្ធទុយោបង្ហូរទឹកសម្រាប់ម៉ាស៊ីនបោកគក់រឺទេ?

    សម្រាប់កន្លែងដាក់ម៉ាស៊ីនបោកគក់យើងមានប្រព័ន្ធ​បង្ហូរទឹកតភ្ជាប់ស្រាប់។

  • តើក្រុមហ៊ុនជួលក្រុមហ៊ុនដទៃដើម្បីសាងសង់ ឬ ក្រុមហ៊ុនជាអ្នកសាងសង់ដោយខ្លួនឯង?

    ក្រុមហ៊ុនជាអ្នកសាងសង់ដោយខ្លួនឯងដោយមានការគ្រប់គ្រងការសាងសង់ត្រឹមត្រូវច្បាស់លាស់ និងជាពិសេសមាន​ក្រុមបច្ចេកទេសជំនាញឯករាជ្យផ្តល់យោបល់​ត្រួតពិនិត្យគុណភាពជាប្រចាំ លើការសាងសង់ទៀតផង។

  • តើក្រុមហ៊ុនសាងសង់អគារលើផ្ទៃដីទំហំប៉ុន្មានម៉ែត្រការ៉េ?

    ក្រុមហ៊ុនសាងសង់អគារលើផ្ទៃដីសរុបទំហំ១៣៦៨០ ម៉ែត្រការ៉េ។

  • តើគម្រោងដំណាក់កាលទី១គ្រោងនឹងបញ្ចប់នៅពេលណា?

    គម្រោងដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

  • តើមានបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងលំនៅឋានអារ៉ាខាវ៉ាដែររឺទេ?

    មានបទបញ្ជាផ្ទៃក្នុងសម្រាប់ការគ្រប់គ្រងលំនៅឋាន​អារ៉ាខាវ៉ា។

  • តើប្លង់កម្មសិទ្ធិជាប្លង់រឹងរឺយ៉ាងណា បើផ្ទះមិននៅជាន់ផ្ទាល់ដីផង?

    ក្រុមហ៊ុននឹងផ្តល់ជូនប្លង់រឹងសម្រាប់ចំណែកឯកជន​នីមួយៗ។

  • តើអាចលក់ដូរ រឺផ្លាស់ប្តូរកម្មសិទ្ធិបានដែររឺទេ?

    អាចលក់ដូរ ឬ ផ្លាស់ប្តូរកម្មសិទ្ធិបានបន្ទាប់ពីរស់នៅបាន ២ ឆ្នាំ។

  • តើតម្រូវឱ្យមានឯកសារអ្វីខ្លះសម្រាប់ភ្ជាប់ជាមួយកិច្ចសន្យា?

    ឯកសារដែលតម្រូវឱ្យភ្ជាប់ជាមួយរួមមាន៖

    • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
    • សៀវភៅគ្រួសារ
    • ឯកសារបញ្ជាក់ប្រាក់បៀរវត្សការងារ(ប្រសិនបើមាន​ និងឯកសារសំខាន់ៗមួយចំនួន ទៀត។
  • តើជនបរទេសអាចទិញបានដែររឺទេ?

    ជនបរទេសក៏អាចទិញបានដែរ ប៉ុន្តែជាអាទិភាព​ផ្តល់ជូនជនជាតិខ្មែរជាមុនសិន។

  • តើជនបរទេសអាចទិញលំនៅឋានអារ៉ាខាវ៉ាបានទេប្រសិនបើគាត់មានប្តី ឬប្រពន្ធជាជនជាតិខ្មែរ?

    គាត់អាចទិញបាន។

  • ក្នុងករណីដែលអ្នកទិញត្រូវការកម្ចីពីធនាគារ ហើយធនាគារត្រូវការប័ណ្ណកម្មសិទ្ធិនៃចំណែកឯកជនដែលយើងទិញ តើក្រុមហ៊ុនជួយសម្រួលយ៉ាងណា?

    បើតាមច្បាប់ពេលសំណង់រួចរាល់អាចស្នើសុំប័ណ្ណ​កម្មសិទ្ធិនៃចំណែកឯកជននីមួយៗបាន។ អ្នកទិញអាចយកប័ណ្ណកម្មសិទ្ធិនោះទៅស្នើសុំកម្ចីជាកម្ចីលំនៅឋាន ពីធនាគារមួយណា
    ក៏បាន។

  • តើអ្នកផ្សេងអាចបង់ប្រាក់ជំនួសបានដែររឺទេប្រសិនបើ អតិថិជនមិនមានលទ្ធភាពបង់ប្រាក់?

    អ្នកផ្សេងអាចបង់ជំនួសបានពីព្រោះនៅពេលធ្វើកិច្ចសន្យា យើងបានកំណត់ឈ្មោះអ្នកតំណាង ត្រូវបង់ប្រាក់បន្តនៅពេលអតិថិជនគ្មានលទ្ធភាពបង់ដោយហេតុពិការភាពឬហេតុផលសមរម្យណាមួយ។

  • ហេតុអ្វីបានជាកិច្ចសន្យាលក់ទិញរបស់យើងធ្វើច្រើនដល់ទៅ៤ច្បាប់? ជាទូទៅឃើញគេធ្វើតែ២ច្បាប់?

    យើងធ្វើច្រើនមានភាពងាយស្រួលនិងផ្តល់ទំនុកចិត្ត​ឱ្យអតិថិជន ព្រោះយើងរក្សានៅភាគីទាំងពីរ គឺភាគីអ្នកលក់ និងភាគីអ្នកទិញ នៅរដ្ឋបាល​សុរិយោដី និង​នៅមន្ទីរសារការី។

  • តើយើងគួរមានប្រាក់ចំណូលប៉ុន្មានទើបធនាគារអាចឲ្យកម្ចីទិញផ្ទះបាន?

    ចំពោះប្រាក់ចំណូលដែលថាមានលទ្ធភាពឬមិនមាន​គឺអាស្រ័យលើប្រភេទផ្ទះ តើគាត់ជ្រើសរើស យកប្រភេទមួយណា​ផ្ទះមានបន្ទប់គេង២ ឬស្ទូឌីយោ? បើយើងគិតពីតួលេខបណ្តោះអាសន្នសិន ទោះបីគាត់ជ្រើសរើសប្រភេទណាមួយក៏ដោយ ក៏ត្រូវសន្សំក្នុង១ខែ ​ចាប់ពី ២៧៧ ដុល្លារឡើង ទៅទើបបាន ដូច្នេះប្រាក់ចំណូលអាចមានចាប់ពី ៦០០ ដុល្លាឡើងទៅ។

  • តើលក្ខខណ្ឌនៃការបង់ប្រាក់ដូចម្តេចខ្លះ?

    លក្ខខណ្ឌនៃការបង់ប្រាក់តាម ៣ របៀបគឺ៖

    1. សន្សំប្រាក់ថេរទៀងទាត់រាល់ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា​រហូតដល់ចំនួន ៣៥% ក្នុងរយៈពេល ៣៦ ខែ។ ករណីបង់ប្រាក់ថេរទៀងទាត់ក្រុមហ៊ុននឹងផ្តល់ជូន ៣០០ដុល្លារ
    2. របៀបនៃការបង់ប្រាក់ ៥០%
      – សម្រាប់យូនីតបន្ទប់គេង២ បញ្ចុះតម្លៃ ២,០០០$
      – សម្រាប់យូនីតស្ទូឌីយោ យើងបញ្ចុះតម្លៃ១,០០០$
    3. របៀបនៃការបង់ប្រាក់ ១០០%
      – សម្រាប់យូនីតបន្ទប់គេង២ បញ្ចុះតម្លៃ ៤,០០០$
      – សម្រាប់យូនីតស្ទូឌីយោ បញ្ចុះតម្លៃ ២,០០០$
  • តើអតិថិជនអាចកម្ចីពីធនាគារផ្សេងដើម្បីទិញលំនៅឋាន អារ៉ាខាវ៉ាបានដែររឺទេ?

    ចំពោះការបង់ប្រាក់រយៈពេល បីឆ្នាំដំបូងតាមរយៈការសន្សំ គឺយើងតម្រូវឱ្យដាក់នៅក្នុងធនាគារ ដៃគូរបស់ក្រុមហ៊ុន គឺធនាគារកម្ពុជាសាធារណៈ។ ប៉ុន្តែនៅពេលកម្ចីទិញលំនៅឋានអតិថិជន​អាចស្វែងរកធនាគារផ្សេងទៀតបាន។

  • លំនៅឋានអារ៉ាខាវ៉ានឹងក្លាយជាអគាររស់នៅរួមគ្នារបស់ក្រុមគ្រួសារជាច្រើន តើក្រុមហ៊ុនមានគោលការណ៍បែបណាក្នុងការធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាព?

    លំនៅឋានអារ៉ាខាវ៉ានឹងក្លាយជាអគាររស់នៅរួមគ្នាជាសហគមន៍ ជាគ្រួសារតែមួយ ហើយគោលការណ៍ដែលក្រុមហ៊ុនចង់ឃើញគឺប្រជាពលរដ្ឋខ្មែររស់នៅប្រកបដោយសុភមង្គល មាន​សុវត្ថិភាព មានផាសុកភាព ចេះចែករំលែកគ្នា ចេះមើលថែគ្នា ជាពិសេស គឺការរស់នៅប្រកប ដោយគុណធម៌។

  • តើក្រុមហ៊ុនបានអនុវត្តន៍ភាពទទួលខុសត្រូវសង្គមអ្វីខ្លះ?

    ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់ក្នុងសកម្មភាពទទួលខុសត្រូវសង្គមទាំងក្នុងនិងក្រៅស្ថាប័នមានដូចជា៖

    1. ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់សម្ភារៈដែល ផលិតពីផ្លាស្ទិក​ ដើម្បីជួយដល់បរិស្ថានតាមរយៈការផ្តល់ចានស្រាក់ដល់បុគ្គលិកនិងកម្មករទាំង១០០០នាក់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។
    2. ក្រុមហ៊ុនផ្តល់បន្លែសរីរាង្គដល់បុគ្គលិក និងកម្មកររៀងរាល់ពីរថ្ងៃម្តង ក្នុងម្នាក់ៗបានកន្លះគីឡូក្រាម។
    3. ក្រុមហ៊ុនផ្តល់អាហារថ្ងៃត្រង់ដែលចម្អិនពីបន្លែសរីរាង្គនិងត្រី​សាច់ដែលមិនមានជាតិគីមីពុលដែលប៉ះពាល់ដល់សុខភាពជារៀងរាល់ថ្ងៃដល់បុគ្គលិក ២០០នាក់។
    4. ក្រុមហ៊ុនផ្តល់ការបណ្តុះបណ្តាលអប់រំដល់បុគ្គលិក និងកម្មករទាំងអស់ជាប្រចាំឱ្យយល់ដឹងពីសុខភាព សមត្ថភាព និង
      គុណធម៌។
    5. ក្រុមហ៊ុនចូលរួមឧបត្ថម្ភនិងគាំទ្រទាំងស្មារតីនិងថវិកាក្នុងការអប់រំដើម្បីឱ្យមនុស្សទាំងអស់កុំធ្វើអំពើអាក្រក់ ធ្វើតែអំពើល្អ​ប្រកបដោយចិត្តជ្រះថ្លា។