អំពីលំនៅឋានអារ៉ាខាវ៉ា
ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិងជប៉ុន។ បន្ទាប់ពីទទួល បានជោគជ័យក្នុងការសាងសង់ និងដាក់អោយដំណើរការអាផាតមិន Bellevue Serviced Apartments រួចមកក្រុមហ៊ុនអារ៉ាខាវ៉ាបច្ចុប្បន្នបាននិងកំពុងអភិវឌ្ឍគម្រោងលំនៅឋានអារ៉ាខាវ៉ា។
ចក្ខុវិស្ស័យរបស់យើងខ្ញុំ
យើងចង់ឱ្យប្រជាពលរដ្ឋដែលមានចំណូលមធ្យមនិងចំណូលទាបមានលំនៅឋានរស់នៅសមរម្យប្រកបដោយផាសុកភាព និងបរិយាកាសល្អ។ ជាងនេះទៅទៀតយើងចង់បង្កើតសហគមន៍មួយដែលប្រជាពល រដ្ឋរស់នៅជាមួយគ្នា ដោយសុខដមរមនា ដែលមានទាំងក្មេងនិងចាស់រួមគ្នាធ្វើអំពើល្អ ហើយចេះមើល ថែទាំគ្នាទៅវិញទៅមក និងចេះជួយយកអាស្រ័យគ្នា និងចែករំលែកភាពសប្បាយរីករាយ។