Contact Arakawa Residence

  • តើមានប្រព័ន្ធទុយោបង្ហូរទឹកសម្រាប់ម៉ាស៊ីនបោកគក់រឺទេ?
    សម្រាប់កន្លែងដាក់ម៉ាស៊ីនបោកគក់យើងមានប្រព័ន្ធ​បង្ហូរទឹកតភ្ជាប់ស្រាប់។
  • លំនៅឋានអារ៉ាខាវ៉ានឹងក្លាយជាអគាររស់នៅរួមគ្នារបស់ក្រុមគ្រួសារជាច្រើន តើក្រុមហ៊ុនមានគោលការណ៍បែបណាក្នុងការធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាព?
    លំនៅឋានអារ៉ាខាវ៉ានឹងក្លាយជាអគាររស់នៅរួមគ្នាជាសហគមន៍ ជាគ្រួសារតែមួយ ហើយគោលការណ៍ដែលក្រុមហ៊ុនចង់ឃើញគឺប្រជាពលរដ្ឋខ្មែររស់នៅប្រកបដោយសុភមង្គល មាន​សុវត្ថិភាព មានផាសុកភាព ចេះចែករំលែកគ្នា ចេះមើលថែគ្នា ជាពិសេស គឺការរស់នៅប្រកប ដោយគុណធម៌។
  • តើក្រុមហ៊ុនជួលក្រុមហ៊ុនដទៃដើម្បីសាងសង់ ឬ ក្រុមហ៊ុនជាអ្នកសាងសង់ដោយខ្លួនឯង?
    ក្រុមហ៊ុនជាអ្នកសាងសង់ដោយខ្លួនឯងដោយមានការគ្រប់គ្រងការសាងសង់ត្រឹមត្រូវច្បាស់លាស់ និងជាពិសេសមាន​ក្រុមបច្ចេកទេសជំនាញឯករាជ្យផ្តល់យោបល់​ត្រួតពិនិត្យគុណភាពជាប្រចាំ លើការសាងសង់ទៀតផង។
  • តើក្រុមហ៊ុនបានអនុវត្តន៍ភាពទទួលខុសត្រូវសង្គមអ្វីខ្លះ?
    ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់ក្នុងសកម្មភាពទទួលខុសត្រូវសង្គមទាំងក្នុងនិងក្រៅស្ថាប័នមានដូចជា៖
    1. ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់សម្ភារៈដែល ផលិតពីផ្លាស្ទិក​ ដើម្បីជួយដល់បរិស្ថានតាមរយៈការផ្តល់ចានស្រាក់ដល់បុគ្គលិកនិងកម្មករទាំង១០០០នាក់កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។
    2. ក្រុមហ៊ុនផ្តល់បន្លែសរីរាង្គដល់បុគ្គលិក និងកម្មកររៀងរាល់ពីរថ្ងៃម្តង ក្នុងម្នាក់ៗបានកន្លះគីឡូក្រាម។
    3. ក្រុមហ៊ុនផ្តល់អាហារថ្ងៃត្រង់ដែលចម្អិនពីបន្លែសរីរាង្គនិងត្រី​សាច់ដែលមិនមានជាតិគីមីពុលដែលប៉ះពាល់ដល់សុខភាពជារៀងរាល់ថ្ងៃដល់បុគ្គលិក ២០០នាក់។
    4. ក្រុមហ៊ុនផ្តល់ការបណ្តុះបណ្តាលអប់រំដល់បុគ្គលិក និងកម្មករទាំងអស់ជាប្រចាំឱ្យយល់ដឹងពីសុខភាព សមត្ថភាព និង គុណធម៌។
    5. ក្រុមហ៊ុនចូលរួមឧបត្ថម្ភនិងគាំទ្រទាំងស្មារតីនិងថវិកាក្នុងការអប់រំដើម្បីឱ្យមនុស្សទាំងអស់កុំធ្វើអំពើអាក្រក់ ធ្វើតែអំពើល្អ​ប្រកបដោយចិត្តជ្រះថ្លា។
  • តើក្រុមហ៊ុនសាងសង់អគារលើផ្ទៃដីទំហំប៉ុន្មានម៉ែត្រការ៉េ?
    ក្រុមហ៊ុនសាងសង់អគារលើផ្ទៃដីសរុបទំហំ១៣៦៨០ ម៉ែត្រការ៉េ។
  • តើគម្រោងដំណាក់កាលទី១គ្រោងនឹងបញ្ចប់នៅពេលណា?
    គម្រោងដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
  • តើមានបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងលំនៅឋានអារ៉ាខាវ៉ាដែររឺទេ?
    មានបទបញ្ជាផ្ទៃក្នុងសម្រាប់ការគ្រប់គ្រងលំនៅឋាន​អារ៉ាខាវ៉ា។
  • តើប្លង់កម្មសិទ្ធិជាប្លង់រឹងរឺយ៉ាងណា បើផ្ទះមិននៅជាន់ផ្ទាល់ដីផង?
    ក្រុមហ៊ុននឹងផ្តល់ជូនប្លង់រឹងសម្រាប់ចំណែកឯកជន​នីមួយៗ។
  • តើអាចលក់ដូរ រឺផ្លាស់ប្តូរកម្មសិទ្ធិបានដែររឺទេ?
    អាចលក់ដូរ ឬ ផ្លាស់ប្តូរកម្មសិទ្ធិបានបន្ទាប់ពីរស់នៅបាន ២ ឆ្នាំ។
  • តើតម្រូវឱ្យមានឯកសារអ្វីខ្លះសម្រាប់ភ្ជាប់ជាមួយកិច្ចសន្យា?
    ឯកសារដែលតម្រូវឱ្យភ្ជាប់ជាមួយរួមមាន៖
    • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
    • សៀវភៅគ្រួសារ
    • ឯកសារបញ្ជាក់ប្រាក់បៀរវត្សការងារ(ប្រសិនបើមាន​ និងឯកសារសំខាន់ៗមួយចំនួន ទៀត។